Khmer Abridged Explanation of the Quran
21:78 - 21:78

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងដែលគេបានប្តឹងទៅកាន់អ្នកទាំងពីរ អំពីគូជម្លោះពីរនាក់ ដែលហ្វូងចៀមរបស់បុគ្គលម្នាក់ក្នុងចំណោមគេទាំងពីរនោះបានចូលទៅក្នុងចម្ការរបស់បុគ្គលម្នាក់ទៀតនៅយប់មួយ ហើយបានបំផ្លាញដំណាំរបស់គេខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីទៅលើការកាត់ក្តីរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន។ ការកាត់ក្តីរបស់គេទាំងពីរមិនអាចលាក់បាំងអ្វីបន្តិចពីយើងនោះឡើយ។