Khmer Abridged Explanation of the Quran
21:79 - 21:79

ក្រោយមក យើងបានឲ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ ដោយឪពុករបស់គេ ព្យាការីហ្ទាវូទ មិនបានយល់នោះទេ។ ហើយទាំងព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ដល់គេនូវភាពជាព្យាការី និងចំណេះដឹងពាក់ព័ន្ធនឹងក្បួនច្បាប់ទាំងឡាយ ដោយយើងមិនបានផ្តល់ឲ្យតែចំពោះព្យាការីស៊ូឡៃម៉ានតែម្នាក់នោះទេ។ ហើយយើងបានធ្វើឲ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងគឺជាអ្នកដែលធ្វើរឿងទាំងនេះ ពោលគឺធ្វើឲ្យគេយល់ ផ្តល់នូវភាពឈ្លាសវៃ ចំណេះដឹង និងផ្តល់ភាពងាយស្រួល។