Khmer Abridged Explanation of the Quran
22:11 - 22:11

ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលមានភាពរារែកដោយគេគោរពសក្ការៈចំពោះអល់ឡោះដោយមានភាពមន្ទិលសង្ស័យ។ ប្រសិនបើគេទទួលបានប្រការល្អ ដូចជាមានសុខភាពល្អ និងភាពមានបាននោះ គឺគេបន្តស្ថិតនៅលើភាពមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់។ តែប្រសិនបើគេជួបប្រទះនូវការសាកល្បងដោយជំងឺ និងភាពក្រីក្រនោះ គឺគេគិតអាក្រក់បំផុតចំពោះសាសនារបស់គេ ហើយក៏បោះបង់ជំនឿចំពោះវា។ រូបគេបានខាតបង់លោកិយរបស់គេ ព្រោះភាពគ្មានជំនឿរបស់គេមិនបានបន្ថែមដល់គេនូវលាភសំណាងលោកិយដែលគេមិនបានកត់ត្រា(កំណត់)សម្រាប់គេនោះឡើយ ហើយគេខាតបង់ចំពោះបរលោករបស់គេថែមទៀត ដោយសារតែគេនឹងទទួលនូវទណ្ឌកម្មរបស់អល់ឡោះ។ នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់បំផុត។