Khmer Abridged Explanation of the Quran
22:15 - 22:15

ជនណាហើយដែលបានគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនជួយព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកទេនោះ ចូរឲ្យគេចងខ្សែទៅនឹងដំបូលផ្ទះរបស់គេ។ រួចមក ចូរឲ្យគេចងព្យូរកខ្លួនឯងឲ្យផុតពីដី(សម្លាប់ខ្លួនដោយចងក)ចុះ។ បន្ទាប់មក ចូរឲ្យគេមើលចុះ ថាតើការធ្វើដូចនោះធ្វើឲ្យកំហឹងដែលមាននៅក្នុងខ្លួនរបស់គេបាត់បង់ដែរឬទេ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅតែជាអ្នកជួយព្យាការីរបស់ទ្រង់ ទោះបីពួកប្រឆាំងចង់ ឬមិនចង់ក៏ដោយ។