តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ ដូចជាពួកម៉ាឡាអ៊ីកាត់ ព្រមទាំងអ្នកដែលនៅលើផែនដី ដូចជាអ្នកដែលមានជំនឿក្នុងចំណោមមនុស្សលោកនិងជិន គឺពួកគេក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារាទាំងឡាយដែលនៅលើមេឃ ភ្នំ ដើមឈើនានា ព្រមទាំងសត្វដែលនៅក្នុងដីទាំងអស់ក៏ឱនស៊ូជោតចំពោះទ្រង់ដោយការប្រគល់ខ្លួនផងដែរ។ ហើយមានមនុស្សលោកជាច្រើនដែលពួកគេបានក្រាបស៊ូជោតចំពោះទ្រង់ដោយការគោរពប្រតិបត្តិ។ ហើយក៏មាន(មនុស្សលោក)ជាច្រើនផងដែរដែលពួកគេមិនព្រមក្រាបស៊ូជោតចំពោះអល់ឡោះដោយគោរពប្រតិបត្តិចំពោះទ្រង់នោះ។ ដូច្នេះ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះនឹងធ្លាក់លើពួកគេជាមិនខានដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់បានកំណត់ឲ្យគេទទួលនូវភាពអាប់ឱន និងភាពអាម៉ាស់នោះ ជាការពិតណាស់ គ្មាននរណាម្នាក់លើកតម្កើងគេនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនាដោយគ្មានអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។