សាច់ និងឈាមសត្វជំនូនដែលពួកអ្នកបានសម្លេះវានោះ គឺមិនបានទៅដល់អល់ឡោះជាម្ចាស់នោះទេ ហើយគេក៏មិនលើកវាទៅកាន់ទ្រង់នោះដែរ ក៏ប៉ុន្តែ ការគោរពកោតខ្លាច(អល់ឡោះ)របស់ពួកអ្នកនៅក្នុងការសម្លេះវាទៅវិញទេដែលគេលើកទៅកាន់អល់ឡោះនោះ ដោយពួកអ្នកមានចិត្តស្មោះស ជ្រះថ្លាចំពោះទ្រង់ក្នុងការអនុវត្តរបស់ពួកអ្នកដើម្បីសម្លេះវាជាការបញ្ជិតខ្លួនទៅកាន់ទ្រង់។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកលើកតម្កើងអល់ឡោះដោយថ្លែងអំណរគុណចំពោះទ្រង់ទៅលើការចង្អុលបង្ហាញផ្លូវត្រឹមត្រូវដល់ពួកអ្នក។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អនៅក្នុងការគោរពសក្ការៈរបស់ពួកគេចំពោះម្ចាស់របស់ពួកគេ និងក្នុងការទំនាក់ទំងរបស់ពួកគេជាមួយម៉ាខ្លូករបស់ទ្រង់ ។