ហើយចំពោះសត្វអូដ្ឋ និងសត្វគោដែលគេធ្វើជាសត្វជំនូនទៅកាន់កាក់ហ្ពះនោះ យើងបានបង្កើតវានិមិត្តរូប និងជានិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាជាច្រើននៃសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដោយសត្វទាំងនោះ គឺមានប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នកទាំងផ្នែកសាសនា និងលោកិយ។ ដូច្នេះ ចូរពួកអ្នកសូត្រ باسم الله (ក្នុងនាមអល់ឡោះ) នៅពេលដែលពួកអ្នកសម្លេះវា ក្រោយពីអ្នកបានស្រាយចំណងវារួច។ ហើយនៅពេលដែលសត្វនោះបានដួលទៅលើដីបន្ទាប់ពីការសម្លេះហើយនោះ ចូរពួកអ្នក(ឱអ្នកដែលធ្វើសត្វជំនូន)ទទួលទានអំពីវា ហើយនិងផ្តល់វាឲ្យទៅអ្នកក្រីក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូចដែលយើងបានបង្កើតវា(សត្វពាហនៈជាផលប្រយោជន៍)សម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកអាចដឹកឥវ៉ាន់នៅលើវា និងអាចជិះនៅលើវាបាននោះដែរ យើងក៏បានបង្កើតវាសម្រាប់ពួកអ្នក ដោយពួកអ្នកសម្លេះវាដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះទៅលើឧបការគុណដែលទ្រង់បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នក។