គឺបណ្តាអ្នកដែលត្រូវបានពួកគ្មានជំនឿបណ្តេញ(ពួកគេ)ចេញពីលំនៅដ្ឋានរបស់ពួកគេដោយបំពាន ពុំមែនដោយសារតែបទល្មើសណាមួយដែលពួកគេបានប្រព្រឹត្តនោះឡើយ ក្រៅតែពីពួកគេពោលថា “អល់ឡោះគឺជាម្ចាស់របស់ពួកយើងដោយពួកយើងគ្មានម្ចាស់ណាក្រៅពីទ្រង់”នោះប៉ុណ្ណោះ។ ហើយប្រសិនបើអល់ឡោះមិនដាក់បញ្ញត្តិច្បាប់ដល់បណ្តាព្យាការី(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿឲ្យពួកគេប្រយុទ្ធនឹងសត្រូវរបស់ពួកគេទេនោះ ច្បាស់ជាពួកគេ(ពួកសត្រូវ)នឹងបំពានកន្លែងសក្ការៈបូជាជាមិនខាន ដោយពួកគេនឹងបំផ្លិចបំផ្លាញអាស្រមរបស់ពួកឥសី វិហាររបស់ពួកណាសរ៉នី ទីគោរពបូជារបស់ពួកយូដា ហើយនិងបណ្តាម៉ាស្ជិតរបស់អ្នកឥស្លាមដែលគេរៀបចំដើម្បីសឡាត ដែលក្នុងវា(ម៉ាស្ជិត)នោះ គឺមានបណ្តាអ្នកមូស្លីមដែលកំពុងរំលឹកចំពោះអល់ឡោះយ៉ាងច្រើន។ ហើយអល់ឡោះទ្រង់ពិតជានឹងជួយដល់បណ្តាអ្នកដែលជួយសាសនារបស់ទ្រង់ និងព្យាការីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លាក្នុងការជួយអ្នកដែលជួយសាសនារបស់ទ្រង់ និងព្យាការីរបស់ទ្រង់ ហើយទ្រង់មហាខ្លាំងពូកែដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។