Khmer Abridged Explanation of the Quran
22:62 - 22:62

ការលើកឡើង(ខាងលើ)អំពីការដែលអល់ឡោះទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់នោះ ពីព្រោះអល់ឡោះ ទ្រង់គឺជាម្ចាស់ដ៏ពិតប្រាកដ ហើយសាសនារបស់ទ្រង់ គឺជាសាសនាដ៏ពិត ការសន្យារបស់ទ្រង់គឺជាការពិត ហើយការជួយរបស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿក៏ជាការពិតដែរ។ ហើយពិតប្រាកដណាស់ ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ វាគឺជាប្រការខុសឆ្គង ជាប្រការដែលមិនពិត ដែលគ្មានមូលដ្ឋានចំពោះវានោះឡើយ។ ហើយជាការពិតណាស់ អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់លើសម៉ាខ្លូករបស់ទ្រង់ ទាំងខ្លួនរបស់ទ្រង់ផ្ទាល់ សមត្ថភាពរបស់ទ្រង់ និងអំណាចរបស់ទ្រង់ និងមហាឧត្តុង្គឧត្តមដែលពោរពេញទៅដោយភាពធំធេង និងឧត្តុង្គឧត្តម។