Khmer Abridged Explanation of the Quran
22:72 - 22:72

ហើយនៅពេលដែលអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងនៅក្នុងគម្ពីរគួរអានដ៏ច្បាស់លាស់ឲ្យពួកគេស្តាប់នោះ អ្នកអាចសង្កេតឃើញទឹកមុខរបស់ពួកដែលប្រឆាំងនឹងអល់ឡោះ គឺមិនពេញចិត្តនឹងវា(វាក្យខណ្ឌគួរអាន) ដោយការធ្វើមុខក្រញ៉ូវនៅពេលដែលពួកគេស្តាប់វា(គម្ពីរគួរអាន)។ ដោយសារការខឹងសម្បាខ្លាំងពេក ពួកគេស្ទើរតែហក់ទៅវាយប្រហារអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា តើចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងការខឹងសម្បា និងការធ្វើមុខក្រញ៉ូវរបស់ពួកអ្នកឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះជាម្ចាស់បានសន្យាចំពោះពួកប្រឆាំង ថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងវា ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។