ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកស្តាប់ និងយកវាធ្វើជាមេរៀន។ ជាការពិតណាស់ រូបបដិមាទាំងឡាយ និងអ្វីផ្សេងទៀតក្រៅពីវាដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចបង្កើត(អ្វីមួយនោះឡើយ) សូម្បីតែសត្វរុយដ៏តូចមួយបាននោះទេ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយបើទោះបីជាពួកវាប្រមូលផ្តុំគ្នា(សហការគ្នា)ទាំងអស់ដើម្បីបង្កើតវា(សត្វរុយមួយក្បាលដ៏តូច)ក៏ដោយ ក៏ពួកវាមិនអាចបង្កើតវាបានដែរ។ ហើយនៅពេលដែលសត្វរុយបានយកអ្វីមួយអំពីសំណែន(ដែលគេបានសែនចំពោះរូបបដិមា)ទាំងនោះ ក៏ពួកវាមិនមានសមត្ថភាពអាចដេញសត្វរុយនោះកុំឲ្យយក(ស៊ី)អ្វីមួយអំពីវា(របស់ដែលគេសែន)នោះបានដែរ។ តាមរយៈការអសមត្ថភាពរបស់ពួកវា(រូបបដិមា)ក្នុងការបង្កើតសត្វរុយ និងការដេញសត្វរុយនោះកុំឲ្យយក(ស៊ី)អ្វីមួយអំពីវា(របស់ដែលគេសែន)នោះ គឺបញ្ជាក់អំពីការអសមត្ថភាពរបស់ពួកវាចំពោះអ្វីដែលធំលើសហ្នឹងទៀតទៅហើយ។ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះយ៉ាងដូចម្តេចទៅ(ខណៈដែលវាគ្មានអសមត្ថភាពអ្វីសោះនោះ)? ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមានានា) គឺទន់ខ្សោយបំផុត។