Khmer Abridged Explanation of the Quran
23:14 - 23:14

ក្រោយមក យើងបានបង្កើតបន្ទាប់ពីទឹកកាមដែលស្ថិតក្នុងស្បូននោះទៅជាដុំឈាមក្រហមមួយដុំ។ ក្រោយមកទៀត យើងបានធ្វើឲ្យដុំឈាមក្រហមនោះទៅជា(ដូច)ដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត យើងបានបង្កើតដុំសាច់មួយដុំនោះឲ្យមានជាឆ្អឹងដែលភ្ជាប់គ្នា ហើយយើងបានគ្របដណ្តប់ឆ្អឹងនោះដោយសាច់។ បន្ទាប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត ដោយការផ្លុំបញ្ចូលនូវព្រលឹងចូលទៅក្នុងវា និងបញ្ចេញវាឲ្យមានជីវិត។ ហើយអល់ឡោះទ្រង់មហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។