Khmer Abridged Explanation of the Quran
23:21 - 23:21

ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ(សត្វអូដ្ឋ សត្វគោ និងសត្វពពែ)នោះ គឺជាមេរៀន និងជាភស្តុតាងមួយសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះពួកអ្នក។ យើង(អល់ឡោះ)បានឲ្យពួកអ្នកទទួលទាននូវទឹកដោះដ៏បរិសុទ្ធដែលមាននៅក្នុងពោះសត្វពាហនៈទាំងនោះដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្តាអ្នកដែលទទួលទានវា។ ហើយចំពោះសត្វពាហនៈទាំងនោះទៀត គឺវាផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជា(ពួកអ្នក)អាចយកធ្វើជាសត្វជំនិះ អាចយករោម និងស្បែករបស់វា ហើយពួកអ្នកក៏អាចទទួលទានសាច់របស់វាបានផងដែរ។