Khmer Abridged Explanation of the Quran
23:27 - 23:27

ដូច្នេះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថាៈ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនរបស់យើងចំពោះអ្នក ថាតើអ្នកត្រូវសង់វាដោយរបៀបណា។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងនៃការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើនបំផុតនោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់អ្វីៗដែលមានជីវិតទាំងអស់ ឈ្មោលមួយ ញីមួយដើម្បីឲ្យវាបន្តពូជពង្សតទៅទៀត។ ហើយចូរអ្នកនាំចូលទៅក្នុងសំពៅនោះផងដែរនូវក្រុមគ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនពីអល់ឡោះក្នុងការបំផ្លាញពួកគេប៉ុណ្ណោះ ដូចជាប្រពន្ធ និងកូនប្រុសរបស់អ្នកជាដើម។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឲ្យជួយសង្រ្គោះពួកដែលបានបំពានដោយការប្រឆាំង និង(សុំឲ្យ)បោះបង់ការដាក់ទណ្ឌកម្មចំពោះពួកគេឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេបំផ្លាញឲ្យវិនាសអន្តរាយដោយការលិចលង់ក្នុងទឹកជំនន់(ដោយចៀសមិនផុតឡើយ)។