Khmer Abridged Explanation of the Quran
23:100 - 23:100

ដើម្បីខ្ញុំនឹងសាងទង្វើកុសលវិញនៅពេលដែលខ្ញុំបានវិលត្រឡប់ទៅកាន់លោកិយម្តងទៀតនោះ។ មិនដូច្នោះទេ! រឿងនោះមិនដូចអ្វីដែលគេទាមទារ ឬស្នើសុំនោះឡើយ។ ពិតប្រាកដណាស់ វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយទទេៗតែប៉ុណ្ណោះ ពីព្រោះទោះបីជារូបគេត្រូវបានគេ(អល់ឡោះ)ឲ្យត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតក៏ដោយ ក៏គេនឹងមិនធ្វើតាមអ្វីដែលគេបានសន្យាចំពោះវា(ថានឹងធ្វើល្អ)នោះដែរ។ ហើយអ្នកដែលស្លាប់ទាំងនោះ នឹងស្ថិតនៅក្នុងជញ្ជាំងខណ្ឌមួយរវាងលោកិយ និងថ្ងៃបរលោក រហូតដល់ថ្ងៃដែលគេពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។ ដូច្នេះ ពួកគេមិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញដើម្បីឲ្យពួកគេអាចបំពេញនូវអ្វី(កាតព្វកិច្ច)ដែលពួកគេបានខកខាន និងកែលម្អនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខុសឆ្គងនោះឡើយ។