Khmer Abridged Explanation of the Quran
24:2 - 24:2

ស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេទាំងពីរក្នុងម្នាក់ៗ(ដោយការវាយ)ចំនួនមួយរយរំពាត់។ ហើយអ្នកមិនត្រូវអាណិតអាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្ត(ដាក់ពិន័យ)ចំពោះគេទាំងពីរទៅតាមច្បាប់កំណត់ ឬបន្ធូរបន្ថយដល់គេទាំងពីរនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឲ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ពិន័យចំពោះគេទាំងពីរ ដើម្បីឲ្យពួកគេទាំងពីរ និងអ្នកផ្សេងក្រៅពីពួកគេទាំងពីរមានការកោតញញើត(កុំយកតម្រាប់តាមគេទាំងពីរ)។