Khmer Abridged Explanation of the Quran
24:27 - 24:27

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តន៍តាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំចូលលំនៅឋានណាមួយក្រៅពីលំនៅឋានរបស់ពួកអ្នកឲ្យសោះ ទាល់តែពួកអ្នកសុំការអនុញ្ញាតពីម្ចាស់ផ្ទះឲ្យពួកអ្នកចូលទៅកាន់ពួកគេជាមុនសិន។ ហើយចូរពួកអ្នកឱ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ដោយពួកអ្នកត្រូវឲ្យសាឡាម និង សុំការអនុញ្ញាតដោយពោលថា السلام عليكم (សូមសន្តិភាពកើតមានដល់ពួកអ្នក) “តើខ្ញុំអាចចូលបានទេ”? ការសុំការអនុញ្ញាតដែលគេប្រើពួកអ្នកឲ្យធ្វើវានោះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការចូលទៅភ្លាម(មិនដោយឲ្យសាឡាម និងសុំការអនុញ្ញាត)។ សង្ឃឹមថាពួកអ្នកនឹងចងចាំនូវអ្វីដែលគេបង្គាប់ប្រើឲ្យពួកអ្នកឲ្យធ្វើវា ហើយនិងអនុវត្តន៍វា។