Khmer Abridged Explanation of the Quran
24:30 - 24:30

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឲ្យពួកគេទម្លាក់ក្រសែរភ្នែករបស់ពួកគេចុះពីការសម្លឹងមើលទៅកាន់អ្វីដែលគេមិនអនុញ្ញាតឲ្យពួកគេ(សម្លឹងមើល) ដូចជាស្ត្រី និងកេរខ្មាស់ ហើយចូរឲ្យពួកគេថែរក្សាប្រដាប់ភេទរបស់ពួកគេពីការធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ហើយត្រូវបិតបាំងវាផងដែរ។ ការបញ្ឈប់ពីការសម្លឹងមើលទៅកាន់អ្វីដែលអល់ឡោះទ្រង់មិនអនុញ្ញាតនេះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកគេចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។