Khmer Abridged Explanation of the Quran
24:31 - 24:31

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកមានជំនឿជាស្ត្រីឲ្យពួកនាងទម្លាក់ក្រសែរភ្នែកចុះពីការសម្លឹងមើលទៅកាន់កេរខ្មាស់ដែលគេហាមឃាត់ពួកនាងមិនឲ្យសម្លឹងមើលទៅកាន់។ ហើយចូរឲ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាងតាមរយៈការនៅឲ្យឆ្ងាយពីប្រការអសីលធម៌នានា(ដូចជាហ្ស៊ីណា) និងតាមរយៈការបិទបាំង(កេរខ្មាស់នោះ)។ ហើយចូរកុំឲ្យពួកនាងបង្ហាញការតុបតែង(សម្រស់)របស់ពួកនាងទៅកាន់អ្នកដែលនាងអាចរៀបការជាមួយបាន លើកលែងតែអ្វីដែលស្តែងចេញជាធម្មតាដែលគេមិនអាចបិទបាំងវាបាន ដូចជាសម្លៀកបំពាក់ជាដើម។ ហើយចូរឲ្យពួកនាងយកស្បៃគ្របឲ្យបានជិតនៅផ្នែកខាងលើនៃអាវរបស់ពួកនាងដើម្បីបិទបាំងសក់របស់ពួកនាង មុខរបស់ពួកនាង ហើយនិងករបស់ពួកនាង។ ហើយពួកនាងមិនត្រូវបង្ហាញសម្រស់របស់ពួកនាងនៅចំពោះមុខបុរសណានោះឡើយ លើកលែងតែប្តីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកក្មេករបស់ពួកនាង កូនប្រុសទាំងឡាយរបស់ពួកនាង កូនប្រុសប្តីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសស្រីរបស់ពួកនាង(ក្មួយប្រុសបង្កើត) ស្ត្រីគ្នាឯង (មិនថាជាអ្នកមូស្លីម ឬមិនមែនមូស្លីម) ឬក៏ខ្ញុំបម្រើដាច់ថ្លៃរបស់ពួកនាង (មិនថាប្រុសឬស្រី) និងអ្នកបម្រើប្រុសៗដែលគ្មានតណ្ហាចំពោះស្ត្រី ព្រមទាំងក្មេងតូចៗដែលពុំទាន់ដឹងពីកេរខ្មាសរបស់ស្ត្រី ដោយសារតែពួកគេនៅតូចនៅឡើយ។ ហើយចូរកុំឲ្យស្ត្រីដើរទន្រ្ទាំជើងរបស់ពួកនាងក្នុងគោលបំណងឲ្យគេដឹងនូវអ្វីដែលពួកនាងលាក់បាំងអំពីការតុបតែងរបស់ពួកនាង ដូចជាកងជើង និងអ្វីដែលស្រដៀងនេះជាដើម។ ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ អំពីអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៃការសម្លឹងមើល(ប្រការដែលគេហាមឃាត់) និងប្រការផ្សេងៗទៀត សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យតាមក្តីប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នករត់គេច។