Khmer Abridged Explanation of the Quran
24:41 - 24:41

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងម៉ាខ្លូករបស់ទ្រង់ទាំងអស់ដែលនៅលើផែនដី ពពួកសត្វស្លាបដែលត្រដាងស្លាបទាំងគូរបស់ពួកវានៅលើអាកាសទាំងអស់នោះ គឺសុទ្ធតែលើកតម្កើងសរសើរចំពោះទ្រង់ទាំងអស់? រាល់ម៉ាខ្លូកទាំងអស់នោះ គឺអល់ឡោះបានដឹងនូវការសឡាតរបស់គេចំពោះអ្នកដែលសឡាត ដូចជាមនុស្សជាដើម ហើយទ្រង់ដឹងពីការកោតសរសើរលើកតម្កើងទ្រង់ចំពោះអ្នកដែលលើកតម្កើងទ្រង់ ដូចជាសត្វស្លាបជាដើម។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។