Khmer Abridged Explanation of the Quran
24:43 - 24:43

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកធ្វើឲ្យពពករសាត់។ បន្ទាប់មក ទ្រង់បានប្រមូលផ្តុំវា(ពពក) រួចមក ទ្រង់បានធ្វើឲ្យវាគរជាដុំៗ(ក្រាស់ឃ្មឹក)ត្រួតលើគ្នាទៅវិញទៅមក។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីខាងក្នុងពពក។ ហើយទ្រង់បានបញ្ចុះពីលើមេឃចេញពីដុំពពកដ៏ក្រាស់ឃ្មឹកដែលមានទំហំធំប្រៀបដូចជាភ្នំនោះនូវដុំទឹកកក(ព្រិល)ដែលប្រៀបដូចជាដុំថ្ម ហើយទ្រង់ធ្វើឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទទួលនូវភាពត្រជាក់នេះ និងបញ្ចៀសវា(ភាពត្រជាក់)អំពីជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ។ ផ្លេកបន្ទោរស្ទើរតែឆក់យកក្រសែរភ្នែកដោយសារតែការជះពន្លឺដ៏ខ្លាំងក្លារបស់វា។