Khmer Abridged Explanation of the Quran
24:45 - 24:45

ហើយអល់ឡោះបានបង្កើតរាល់សត្វលោកទាំងអស់ដែលមាននៅលើផែនដីអំពីតំណក់ទឹកកាម។ ក្នុងចំណោមពួកវា មានសត្វខ្លះដែលវារនឹងពោះរបស់វា ដូចជាសត្វពស់ ហើយមួយចំនួនទៀតដើរដោយជើងទាំងពីរ ដូចជាមនុស្ស និងសត្វបក្សី ហើយក្នុងចំណោមពួកវាទៀត មានសត្វខ្លះដើរដោយជើងបួន ដូចជាពពួកសត្វពាហនៈជាដើម។ អល់ឡោះទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា ទាំងអ្វីដែលទ្រង់រំលឹកពីវា និងទាំងអ្វីដែលទ្រង់មិនបានរំលឹកអំពីវា(ឲ្យមនុស្សបានដឹង) ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។