Khmer Abridged Explanation of the Quran
24:46 - 24:46

ជាការពិតណាស់ យើងបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ ដោយមាគ៌ានោះ នឹងនាំគេឆ្ពោះទៅកាន់ឋានសួគ៌។