Khmer Abridged Explanation of the Quran
24:50 - 24:50

តើក្នុងចិត្តរបស់ពួកទាំងនោះមានជំងឺ ឬក៏ពួកគេមានការសង្ស័យ ថាតើគាត់(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសាររបស់អល់ឡោះ ឬក៏ពួកគេមានការភ័យខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បំពាន(មានភាពអយុត្តិធម៌)ចំពោះពួកគេក្នុងការកាត់ក្តី? រឿងនោះមិនដូចអ្វីដែលបានលើកឡើងនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាលេសក្នុងខ្លួនរបស់ពួកគេ ដោយសារតែការងាកចេញរបស់ពួកគេពីការកាត់សេចក្តីរបស់គាត់(អ្នកនាំសារមូហាំម៉ាត់) និងភាពចចេសរឹងរួសរបស់ពួកគេចំពោះគាត់ប៉ុណ្ណោះ។