Khmer Abridged Explanation of the Quran
24:51 - 24:51

ជាការពិតណាស់ ចម្លើយរបស់បណ្តាអ្នកមានជំនឿនៅពេលដែលគេអំពាវនាវពួកគេទៅកាន់អល់ឡោះ និងទៅកាន់អ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេនោះ គឺពួកគេឆ្លើយថាៈ ពួកយើងបានឮហើយនូវបន្ទូលរបស់ទ្រង់ ហើយយើងគោរពប្រតិបត្តិតាមហើយនូវបទបញ្ជារបស់ទ្រង់។ ហើយបណ្តាអ្នកដែលមានលក្ខណៈបែបនេះហើយ គឺជាអ្នកដែលទទួលជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។