Khmer Abridged Explanation of the Quran
24:53 - 24:53

ហើយពួកពុតត្បុតបានស្បថនឹងអល់ឡោះនូវការស្បថដ៏ម៉ឺងម៉ាត់របស់ពួកគេថាៈ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បញ្ជាពួកគេឲ្យចេញទៅធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះនោះ ពួកគេប្រាកដជានឹងចេញទៅភ្លាម។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ពួកអ្នកពុំចាំបាច់ស្បថនោះទេ។ ពិតប្រាកដណាស់ ការកុហកបោកប្រាស់របស់ពួកអ្នក ត្រូវគេបានដឹងអស់ហើយ។ ហើយការគោរពប្រតិបត្តិរបស់ពួកអ្នកដែលពួកអ្នកបានអះអាងនោះ ក៏គេបានដឹងដែរ(ថាវាមិនពិត)។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ទោះបីជាពួកអ្នកខំលាក់បាំងវាយ៉ាងណាក៏ដោយ។