Khmer Abridged Explanation of the Quran
24:59 - 24:59

ហើយនៅពេលដែលក្មេងៗក្នុងចំណោមពួកអ្នកឈានអាយុធំពេញវ័យនោះ ចូរឲ្យពួកគេសុំការអនុញ្ញាតនៅពេលដែលចូលគេហដ្ឋានទាំងឡាយគ្រប់ពេលវេលាទាំងអស់ ដូចដែលបានលើកឡើងចំពោះមនុស្សដែលធំពេញវ័យពីមុនមកនោះដែរ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ដល់ពួកអ្នកពីបណ្តាច្បាប់នៃការសុំការអនុញ្ញាតនេះដែរ ទ្រង់បានបញ្ជាក់ចំពោះពួកអ្នកនូវបណ្តាវា្យខណ្ឌរបស់ទ្រង់ដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតបំផុតអ្វីដែលទ្រង់ដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ។