Khmer Abridged Explanation of the Quran
24:60 - 24:60

ហើយចំពោះស្ត្រីដែលមានវ័យចំណាស់ដែលអស់រដូវ និងមិនអាចមានផ្ទៃពោះទៀតបានដោយសារតែភាពចាស់ជរារបស់ពួកនាង ហើយនិងបណ្តាស្ត្រីដែលគ្មានចំណង់ក្នុងការរៀបអាពាហ៍ពិពាហ៍ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងក្នុងការដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាង ដូចជាអាវក្រៅនិងស្បៃមុខរបស់ពួកនាង ដោយពុំមែនក្នុងលក្ខណៈបង្ហាញពីអាថ៌កំបាំងនៃសម្រស់(របស់ពួកនាង)ដែលគេប្រើពួកនាងឲ្យបិទបាំងវាទេនោះ។ តែការមិនដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាងនោះ គឺជាការល្អប្រសើរសម្រាប់ពួកនាងជាងការដោះវាចេញ ពីព្រោះវាអាចជួយក្នុងការបិតបាំង(រាងកាយ) និងរក្សាភាពបរិសុទ្ធ។ ហើយអល់ឡោះទ្រង់ឮបំផុតនូវរាល់ពាក្យសម្តីទាំងឡាយរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។