Khmer Abridged Explanation of the Quran
24:63 - 24:63

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)លើកតម្កើងអ្នកនាំសាររបស់អល់ឡោះ ដោយនៅពេលណាដែលពួកអ្នកហៅគាត់ ចូរពួកអ្នកកុំហៅឈ្មោះគាត់ចំៗ ដូចជាហៅថា “ឱមូហាំម៉ាត់!” ឬក៏ដោយហៅឈ្មោះឪពុករបស់គាត់ ដូចជាហៅថា “ឱកូនប្រុសរបស់អាប់ទុលឡោះ” ជាដើម ដូចដែលពួកអ្នកហៅឈ្មោះគ្នាទៅវិញទៅមកដោយចំៗនោះឲ្យសោះ។ ក៏ប៉ុន្តែពួកអ្នកត្រូវហៅគាត់ថា “ឱអ្នកនាំសាររបស់ឡោះ”! “ឱព្យាការីរបស់អល់ឡោះ!”។ ហើយនៅពេលដែលគាត់(ព្យាការីមូហាំម៉ាត់)អញ្ជើញពួកអ្នកឲ្យចូលរួមក្នុងកិច្ចការសំខាន់ណាមួយនោះ ចូរពួកអ្នកកុំធ្វើឲ្យការអញ្ជើញរបស់គាត់នោះ ដូច(ការអញ្ជើញរបស់ពួកអ្នក)ដែលពួកអ្នកអញ្ជើញគ្នាទៅវិញទៅមកនៅក្នុងរឿងលេងសើចធម្មតារបស់ពួកអ្នកឲ្យសោះ។ ផ្ទុយទៅវិញ ពួកអ្នកត្រូវរួសរាន់ឆ្លើយតបចំពោះការអញ្ជើញរបស់គាត់។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចគេចចេញ(ពីការប្រជុំរបស់អ្នកនាំសា)ដោយស្ងាត់ៗនៅក្នុងចំណោមពួកអ្នក ដោយគ្មានការអនុញ្ញាត(ពីអ្នកនាំសារ)។ ដូច្នេះ ចូរឲ្យពួកដែលប្រឆាំងនឹងបទបញ្ជាអ្នកនាំសារររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)នោះ ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននិងការសាកល្បងពីអល់ឡោះដែលនឹងធ្លាក់លើពួកគេ ឬក៏នឹងធ្លាក់លើពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់ដែលពួកគេមិនអាចអត់ទ្រាំចំពោះវាបានឡើយ។