Khmer Abridged Explanation of the Quran
24:64 - 24:64

គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ពិតជាដឹងនូវស្ថានភាពដែលពួកអ្នក(ឱមនុស្សលោក)កំពុងស្ថិតនៅ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។ ហើយនៅថ្ងៃបរលោក (នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ទ្រងវិញ ដោយការពង្រស់(ពួកគេឲ្យរស់)ឡើងវិញក្រោយពីការស្លាប់នោះ) ទ្រង់នឹងប្រាប់ពួកគេឲ្យដឹងនូវទង្វើទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តកាលនៅក្នុងលោកិយ។ ហើយអល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់ ហើយនិងអ្វីមួយដែលនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។