Khmer Abridged Explanation of the Quran
27:64 - 27:64

ឬមួយក៏អ្នកដែលផ្តល់កំណើតដល់សត្វលោកនៅក្នុងស្បូនស្ត្រីពីមួយដំណាក់កាលទៅមួយដំណាក់កាល បន្ទាប់មក ទ្រង់ធ្វើឲ្យគេរស់ឡើងវិញក្រោយពីគេបានស្លាប់នោះ(ល្អប្រសើរជាង? ហើយតើអ្នកណាដែលប្រទានឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយប្រទានលាភសក្ការៈដល់ពួកអ្នកនៅលើផែនដីតាមរយៈរុក្ខជាតិដែលទ្រង់បានបណ្តុះវានៅលើផែនដីនោះ? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវ ភស្តុតាងនានាដែលបញ្ជាក់(ពីភាពត្រឹមត្រូវ)ចំពោះទង្វើស៊្ហីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកអ្នកស្ថិតនៅលើការពិតមែននោះ។