Khmer Abridged Explanation of the Quran
28:5 - 28:5

ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អម្បូរអ៊ីស្រាអែលដែលត្រូវបានហ្វៀរអោនជិះជាន់ធ្វើបាបនៅលើទឹកដីអេហ្ស៊ីបនេះ តាមរយៈការបំផ្លាញសត្រូវរបស់ពួកគេ និងលុបបំបាត់នូវការជិះជាន់ចេញពីពួកគេ ហើយនិងធ្វើឲ្យពួកគេក្លាយទៅជាមេដឹកនាំទៅកាន់ការពិតដែលគេយកគំរូតាមពួកគេ ហើយយើងនឹងធ្វើឲ្យពួកគេក្លាយជាអ្នកដែលទទួលមត៌កលើទឹកដីស្ហាមដ៏មានពរជ័យបន្ទាប់ពីការបំផ្លាញហ្វៀរអោន ដូចដែលអល់ឡោះទ្រង់បានមានបន្ទូលថា ៖ មានន័យថា ៖ “ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ នៅទិសខាងកើតនិងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការរីកចម្រើន”។