Khmer Abridged Explanation of the Quran
43:57 - 43:57

នៅពេលដែលពួកមុស្ហរីគីនបានចាត់ទុកថា ជាការពិតណាស់ ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ដែលពួកណាសរ៉នីគោរពសក្ការៈនោះ ក៏ស្ថិតក្នុងអត្ថន័យរួមដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ ﴿ إِنَّكُمْ وَمَا تَعْبُدُونَ مِنْ دُونِ اللَّهِ حَصَبُ جَهَنَّمَ أَنْتُمْ لَهَا وَارِدُونَ ﴾ [سورة الأنبياء : 98 “ពិតប្រាកដណាស់ ពួកអ្នក និងអ្វីៗដែលពួកអ្នកនៅគោរពសក្ការៈ(ចំពោះវា)ផេ្សងពីអល់ឡោះនោះ វាគឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា”។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីការគោរពសក្ការៈទៅកាន់គាត់(ព្យាការីអ៊ីសា)ដូចដែលទ្រង់បានហាមឃាត់មិនឲ្យគោរពសក្ការៈទៅកាន់រូបបដិមាដូច្នោះដែរ។ ពេលនោះ ស្រាប់តែក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដោយពួកគេពោលថាៈ ពួកយើងពេញចិត្តដែលថា ព្រះរបស់ពួកយើងមានឋានៈស្មើនឹងព្យាការីអ៊ីសា។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់ក៏បញ្ចុះវាក្យខណ្ឌតបទៅកាន់ពួកគេវិញថា ៖ ﴿ إِنَّ الَّذِينَ سَبَقَتْ لَهُمْ مِنَّا الْحُسْنَىٰ أُولَٰئِكَ عَنْهَا مُبْعَدُونَ ﴾ سورة الأنبياء : 101 “ពិតប្រាកដណាស់ បណ្ដាអ្នកដែលយើងបានកំណត់ភ័ព្វសំណាងល្អឱ្យពួកគេ អ្នកទាំងនោះត្រូវបានគេបញ្ចៀសឆ្ងាយពីភ្លើងនរក(ដូចជា ព្យាការីអ៊ីសា ម៉ារយ៉ាំ និង អ៊ូហ្សៃរ ជាដើម)”។