Khmer Abridged Explanation of the Quran
46:3 - 46:3

យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរជាការលេងសើចនោះទេ។ ផ្ទុយទៅវិញ យើងបានបង្កើតអ្វីៗទាំងអស់នោះដោយការពិត ដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ ដែលក្នុងនោះ គឺដើម្បីឲ្យខ្ញុំបម្រើរបស់អល់ឡោះស្គាល់ទ្រង់តាមរយៈរបស់ទាំងអស់នោះ ដែលជាហេតុឲ្យពួកគេគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយនិងដើម្បីឲ្យពួកគេធ្វើការគ្រប់គ្រងនៅលើផែនដីក្នុងរយៈពេលមួយដែលត្រូវបានកំណត់ ដែលមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងពីវា។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ គឺជាពួកដែលងាកចេញពីអ្វីដែលគេបានព្រមានពួកគេដែលមាននៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) ដោយពួកគេមិនខ្វាយខ្វល់ចំពោះវាឡើយ។