Khmer Abridged Explanation of the Quran
46:4 - 46:4

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលងាកចេញពីការពិតទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះមកមើល៍ ថាតើចំណែកណាមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? តើពួកវាបានបង្កើតភ្នំណាមួយឬទេ? តើពួកវាបានបង្កើតទន្លេណាមួយឬទេ? ឬមួយពួកវាបានរួមចំណែកជាមួយអល់ឡោះក្នុងការបង្កើតមេឃជាច្រើនជាន់នោះ? ចូរពួកអ្នកនាំគម្ពីរមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះមុនគម្ពីរគួរអានមកឲ្យខ្ញុំមក ឬនាំមកឲ្យខ្ញុំនូវចំណេះដឹងណាមួយដែលពួកជំនាន់មុនបានបន្សល់ទុក ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអអ្វីដែលពួកអ្នកអះអាងថាៈ ជាការពិតណាស់ រូបបដិមារបស់ពួកអ្នកនោះ សាកសមនឹងត្រូវគេគោរពសក្ការៈមែននោះ។