Khmer Abridged Explanation of the Quran
46:5 - 46:5

ហើយគ្មានអ្នកណាម្នាក់ដែលវង្វេងជាងពួកដែលគោរពសក្ការៈទៅចំពោះរូបបដិមានានាផ្សេងពីអល់ឡោះ ដែលវាមិនអាចឆ្លើយតបចំពោះការបួងសួងរបស់គេរហូតដល់ថ្ងៃបរលោកនោះឡើយ។ ហើយរូបបដិមាដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនេះ ពួកវាមិនខ្វាយខ្វល់អ្វីចំពោះការបួងសួងរបស់ពួកដែលគោរពសក្ការៈចំពោះវានោះឡើយ។ លើសពីនេះទៅទៀត វា(រូបបដិមាទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នាក់អ្វីមួយដល់ពួកគេឡើយ។