តើពួកមុស្ហរីគីនទាំងនោះនិយាយថាៈ ពិតណាស់ មូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាននេះ ហើយនិយាយថា វាមកពីអល់ឡោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ប្រសិនបើខ្ញុំបានតាក់តែងគម្ពីរគួរអានដោយខ្លួនឯងមែននោះ ពួកអ្នកមិនអាចមានមធ្យោបាយអ្វីទប់ទល់ដើម្បីការពារខ្ញុំឡើយ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មមកលើខ្ញុំនោះ។ តើមានរឿងអ្វីដែលខ្ញុំ ហ៊ានយកខ្លួនខ្ញុំទៅប្រឈមនឹងទណ្ឌកម្ម(របស់អល់ឡោះ)ដោយតាក់តែងគម្ពីរគួរអានដោយខ្លួនឯង ហើយថាវាមកពីអល់ឡោះនោះ? អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះហេតុផលដែលពួកអ្នកចោទប្រកាន់ចំពោះគម្ពីរគួរអានរបស់ទ្រង់ និងវាយប្រហារមកកាន់ខ្ញុំនោះ។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់ចំពោះពួកគេ។