Khmer Abridged Explanation of the Quran
46:9 - 46:9

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបដិសេធចំពោះភាពជាព្យាការីរបស់អ្នកថាៈ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេដែលអល់ឡោះបានតែងតាំងមក ដែលជាហេតុធ្វើឲ្យពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការអំពាវនាវរបស់ខ្ញុំចំពោះពួកអ្នកឡើយ។ ក៏ប៉ុន្តែ ពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានមកដល់មុនខ្ញុំទៅទៀត។ ហើយខ្ញុំក៏មិនដឹងថា អល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើអ្វីចំពោះខ្ញុំ ហើយក៏មិនដឹងដែរថា តើអល់ឡោះនឹងធ្វើអ្វីចំពោះពួកអ្នកនៅក្នុងលោកិយនេះនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះទ្រង់បានផ្តល់មកកាន់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមិននិយាយ និងមិនធ្វើអ្វីឡើយ ក្រៅតែពីអ្វីដែលស្របទៅនឹងវ៉ាហ៊ីដែលទ្រង់បានផ្តល់វាមកកាន់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្វី ក្រៅតែពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនព្រមានយ៉ាងច្បាស់លាស់នោះដែរ។