Khmer Abridged Explanation of the Quran
46:12 - 46:12

ហើយមុននឹងគម្ពីរគួរអាននេះ គឺមានគម្ពីរតាវរ៉តដែលអល់ឡោះទ្រង់បានបញ្ចុះវាទៅលើព្យាការីមូសា ដើម្បីជាការដឹកនាំពួកគេទៅកាន់សេចក្តីពិត និងជាក្តីមេត្តាករុណាសម្រាប់ជនណាដែលមានជំនឿចំពោះវា និងដើរតាមវាក្នុងចំណោមអម្បូរអ៊ីស្រាអែល។ ហើយគម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ វាជាគម្ពីរមួយជាភាសាអារ៉ាប់ដែលបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុនមក ដើម្បីដាស់តឿនព្រមានពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។ ហើយវា(គម្ពីរគួរអាន)ក៏ជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អ ដែលពួកគេមានទំនាក់ទំនងល្អជាមួយនឹងអ្នកដែលបង្កើតពួកគេ(អល់ឡោះជាម្ចាស់) និងទំនាក់ទំនងល្អជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់។