Khmer Abridged Explanation of the Quran
46:16 - 46:16

អ្នកទាំងនោះហើយដែលយើងនឹងទទួលយកអំពីល្អទាំងឡាយរបស់ពួកគេដែលពួកគេបានសាង ហើយយើងនឹងអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ពួកគេ ដោយយើងមិនយកទោសពៃរ៍ពីពួកគេឡើយ ហើយពួកគេ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ការសន្យាដែលគេបានសន្យាចំពោះពួកគេនោះហើយ គឺជាការសន្យាដ៏ពិតប្រាកដដែលនឹងកើតឡើងដោយខានចៀសមិនផុត។