Khmer Abridged Explanation of the Quran
46:24 - 46:24

ហើយនៅពេលដែលទណ្ឌកម្មដែលពួកគេសុំឲ្យវាឆាប់មកដល់នោះ បានមកដល់ពួកគេ នៅពេលនោះ ពួកគេបានឃើញវា(ទណ្ឌកម្ម)ប្រៀបដូចជាដុំពពកដ៏ក្រាស់ឃ្មឹកនៅលើមេឃតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ។ ពួកគេនាំគ្នានិយាយថាៈ ដុំពពកដ៏ធំនេះបាននាំទឹកភ្លៀងមកកាន់ពួកយើងហើយ។ ព្យាការីហ៊ូទបាននិយាយទៅកាន់ពួកគេថាៈ វាមិនដូចអ្វីដែលពួកអ្នកនឹកស្មាននោះទេ ដែលថា វាជាដុំពពកដែលនាំទឹកភ្លៀងមកកាន់ពួកអ្នកនោះ។ ផ្ទុយទៅវិញ វាគឺជាទណ្ឌកម្មដែលពួកអ្នកបានសុំឲ្យវាឆាប់កើតឡើងនោះហើយ។ ពិតណាស់ វាគឺជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅក្នុងនោះ។