Khmer Abridged Explanation of the Quran
46:23 - 46:23

គាត់(ព្យាការីហ៊ូទ)បានតបវិញថាៈ ជាការពិតណាស់ ការដឹងអំពីពេលវេលានៃការដាក់ទណ្ឌកម្មនោះ គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង ហើយខ្ញុំមិនដឹងពីរឿងនេះឡើយ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារមួយរូបដែលផ្សព្វផ្សាយប្រាប់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំឲ្យនាំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ ដោយពួកអ្នកបោះបង់ចោលនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ហើយស្រវាចាប់យកអ្វីដែលផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកទៅវិញ។