Khmer Abridged Explanation of the Quran
46:25 - 46:25

វា(ខ្យល់)បានបំផ្លាញអ្វីៗទាំងអស់ដែលវាបានបក់បោកប៉ះត្រូវទៅតាមបទបញ្ជារបស់អល់ឡោះ។ ពេលនោះ ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី ដែលគេគ្មានឃើញអ្វី ក្រៅពីផ្ទះសម្បែងរបស់ពួកគេដែលពួកគេធ្លាប់ស្នាក់នៅក្នុងនោះដែលបង្ហាញថា ពួកគេធ្លាប់មានវត្តមាននៅទីនោះពីមុនមកប៉ុណ្ណោះ។ ដូចការតបស្នងដ៏ឈឺចាប់នេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មានជំនឿ និងប្រព្រឹត្តល្មើសរបស់ពួកគេដដែល។