Khmer Abridged Explanation of the Quran
46:29 - 46:29

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីឲ្យពួកគេស្តាប់គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក។ នៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ដើម្បីស្តាប់គម្ពីរគួរអាននោះ ពួកគេបាននិយាយថាទៅកាន់គ្នាថាៈ ចូរពួកអ្នកនៅស្ងៀមដើម្បីពួកយើងអាចស្តាប់(គម្ពីរគួរអាន)បានច្បាស់។ ហើយនៅពេលដែលអ្នកនាំសារមូហាំម៉ាត់បានសូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ដើម្បីដាស់តឿនព្រមានពួកគេ(ក្រុមជិន)ពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេមិនជឿលើគម្ពីរគួរអាននេះទេនោះ។