Khmer Abridged Explanation of the Quran
46:34 - 46:34

ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលគ្មានជំនឿនឹងអល់ឡោះ ហើយបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេនៅក្នុងវា ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើទណ្ឌកម្មដែលពួកអ្នកកំពុងតែមើលឃើញនេះ មិនមែនជាការពិតទេឬ? ឬមួយក៏វា គឺជាការភូតកុហកដូចដែលពួកអ្នកធ្លាប់បាននិយាយកាលនៅក្នុងលោកិយ? ពួកគេឆ្លើយថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង! ពិតណាស់ វាគឺជាការពិត។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់។