Khmer Abridged Explanation of the Quran
46:35 - 46:35

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការដែលក្រុមរបស់អ្នកបដិសេធ(មិនជឿ)ចំពោះអ្នក ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមុះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ គឺព្យាការីនួហ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសា ហើយចូរអ្នកកុំសុំឲ្យទណ្ឌកម្មឆាប់ធ្លាក់ទៅលើពួកគេឲ្យសោះ។ នៅថ្ងៃដែលពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នកបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនៅថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ថា ហាក់បីដូចជាពួកគេមិនបានរស់នៅលើលោកិយនេះទេ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែទណ្ឌកម្មរបស់ពួកគេមានរយៈពេលយូរ។ គម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់នេះ គឺជាការផ្សព្វផ្សាយដ៏គ្រប់គ្រាន់សម្រាប់មនុស្សលោកនិងពួកជិន។ ដូចនេះ គេមិនបំផ្លាញក្រុមណាមួយដោយការដាក់ទណ្ឌកម្មនោះឡើយ លើកលែងតែក្រុមដែលចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ តាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។