Khmer Abridged Explanation of the Quran
47:15 - 47:15

(នេះជា)លក្ខណៈរបស់ឋានសួគ៌ដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាចចំពោះទ្រង់(ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់) ដែលថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងនោះ ៖ នៅក្នុងឋានសួគ៌នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែក្លិននិងរសជាតិរបស់វាដោយសារតែទុកយូរនោះទេ។ ហើយនៅក្នុងឋានសួគ៌នោះទៀត គឺមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា។ នៅក្នុងឋានសួគ៌នោះផងដែរ គឺមានទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទានវា ហើយនិងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទតាមដែលពួកគេប្រាថ្នា។ លើសពីនេះទៅទៀត ពួកគេត្រូវបានអល់ឡោះជាម្ចាស់ទ្រង់លុបលាងនូវបាបកម្មទាំងអស់របស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ។ តើស្មើគ្នាដែរឬទេចំពោះអ្នកដែលទទួលបាននូវការតបស្នងបែបនេះ ជាមួយនឹងអ្នកដែលត្រូវរស់នៅជាអមតៈនៅក្នុងឋាននរក ហើយពួកគេត្រូវបានគេឲ្យផឹកទឹកដ៏សែនក្តៅបំផុត ដែលធ្វើឲ្យក្រពះ ពោះវៀនរបស់ពួកគេដាច់ដោច ដោយសារតែកម្តៅដ៏ក្តៅរបស់វានោះ?