Khmer Abridged Explanation of the Quran
47:18 - 47:18

ដូច្នេះ តើពួកប្រឆាំងនោះ គ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនបានដឹងមុនឡើយនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់ថ្ងៃបរលោកនោះបានលេចឡើងរួចទៅហើយ ដែលក្នុងនោះ គឺការតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ) និងការប្រេះបែក(ជាពីរ)របស់ព្រះចន្ទ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេហើយនោះ?