Khmer Abridged Explanation of the Quran
47:23 - 47:23

ពួកដែលបង្កវិនាសកម្មនៅលើផែនដី និងកាត់ផ្តាច់ចំណងសាច់សាលោហិតទាំងនោះហើយ គឺជាពួកដែលអល់ឡោះជាម្ចាស់បានឲ្យពួកគេឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់បានធ្វើឲ្យត្រចៀករបស់ពួកគេថ្លង់មិនអាចស្តាប់ឮការពិត និងបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់មើលមិនឃើញការពិត។