Khmer Abridged Explanation of the Quran
47:31 - 47:31

ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដោយឲ្យពួកអ្នកធ្វើសង្គ្រាម ប្រយុទ្ធនឹងពួកសត្រូវ ហើយនិងត្រូវគេសម្លាប់ ដើម្បីឲ្យយើងដឹងថា តើជនណាក្នុងចំណោមពួកអ្នកជាអ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយជនណាក្នុងចំណោមពួកអ្នកដែលអត់ធ្មត់លើការប្រយុទ្ធនឹងសត្រូវរបស់ទ្រង់។ ហើយយើងនឹងសាកល្បងពួកអ្នក ដើម្បីឲ្យយើងបានដឹងថា តើជនណាក្នុងចំណោមពួកអ្នក ជាអ្នកដែលស្មោះត្រង់ ហើយជនណាដែលជាអ្នកភូតកុហក។